Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា តែ តាំងប៉ បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញទស្សនកិច្ច ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន

24-09-2024 14:40

(ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ជាថ្ងៃទី០១ នៃពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា និងជាប្រធាន ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៉ី ត្រេឌីង ម.ក បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល មានដូចជា ឧកញ៉ា ស៊ិន ចន្ធី ឧកញ៉ាបណ្ឌិត ឈិន កេន និង អ្នកស្រីច្រាន់ ប៉ុន្នី ដើរទស្សនកិច្ចស្តង់ផលិតផលខ្មែរជាច្រើន ដែលបានយកទៅដាក់បង្ហាញ នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២១ នាទីក្រុងណាននីង នោះផងដែរ។