រដូវភ្ជុំបិណ្ឌ! ប្តីស្រវឹងប្រពន្ធក៏ស្រវឹង និយាយមិនត្រូវគ្នា កាប់ចាក់គ្នារបួសធ្ងន់ទាំង២នាក់
30-09-2016 08:28
(កំពង់ស្ពឺ)៖ ប្តីប្រពន្ធ២នាក់ ដែលផឹកស្រាស្រវឹងដូចគ្នា បានផ្ទុះជម្លោះពាក្យសំដីជាមួយគ្នា ឈានដល់ការកាប់ចាក់គ្នារបួសបែកក្បាលហូរឈាមទាំង២នាក់។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៩៖២០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ប្តីឈ្មោះ ម៉ុន ឃីម អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ សុខ គា អាយុ៤៤ឆ្នាំ មានមុខរបរធ្វើស្រែ មានកូន៣នាក់ (ស្រី២នាក់)។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ច និងប្រជាការពារភូមិ បានដឹកជនគ្រោះទាំងពីរនាក់ ទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកឱរ៉ាល់៕