Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ចុះចែកថវិកា និងចែកសម្លៀកបំពាក់ ជូនមន្ត្រីរាជការចំនួន១៨១នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

28-09-2016 12:05

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើរៀបចំ ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្តក្រោមឪវាទ ចំនួន១៨១នាក់ នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅខេត្តកំពង់ស្ពឺ។

ក្នុងនោះ លោកអភិបាលខេត្ត បានផ្តល់ជា ប្រាក់រង្វាន់ ដែលបានមកពីការប្រមូលសេវារដ្ឋបាល របស់សាលាខេត្ត និងថវិការបស់លោកផ្ទាល់ ជូនដល់មន្ត្រីរាជការ ថ្នាក់ ដឹកនាំ រាប់តាំងពីក្រុមប្រឹក្សាខេត្ត រហូតដល់មន្ត្រីជាប់កិច្ចសន្យាផងដែរ។

សម្រាប់ប្រធានក្រុមប្រឹក្សា ទទួលបាន ៨០ម៉ឺនរៀល សមាជិក ក្រុមប្រឹក្សា២០ម៉ឺន, អភិបាលខេត្ត ៨០ម៉ឺន, អភិបាលរង ៦០ម៉ឺន, នាយករដ្ឋបាល៥០ម៉ឺន, នាយករងរដ្ឋបាល ៣០ម៉ឺន, នាយកទីចាត់ការ ២៥ម៉ឺន, នាយករងទីចាត់ការ ២០ម៉ឺន, ប្រធានការិយាល័យ ២០ម៉ឺន អនុការិយាល័យ ១៥ម៉ឺន, មន្ត្រី
១០ម៉ឺន, មន្ត្រីសន្យា និងនគរបាលប្រចាំការ ១០ម៉ឺនរៀល, សរុបថវិកា បានចំណាយ ៣០,២០០.០០០ រៀល។ ក្រៅពីនោះ មន្ត្រីរាជការក្នុងម្នាក់ៗ ទទួលបានបន្ថែម នូវសម្លៀកបំពាក់កាត់ ជូនមួយកំប្លេផងដែរ៕