Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន កំពុងជួបពិភាក្សាជាមួយ ប្រធានរដ្ឋសភាថ្មីរបស់វៀតណាម ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា

27-09-2016 17:30

(ភ្នំពេញ)៖ នៅម៉ោងជាង៥៖០០ល្ងាច​​ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកស្រី ង្វៀង ធីគីមង៉ាន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាថ្មីរបស់វៀតណាម កំពុងជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា។

លោកស្រី ង្វៀង ធីគីមង៉ាន បានមកធ្វើទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៧ និង២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ហើយ នៅម៉ោង៤៖០០រសៀលនេះ លោកស្រី ក៏បានជួបសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

លោកស្រី NGUYEN THI KIM NGAN ជាប្រធានរដ្ឋសភាថ្មីរបស់វៀតណាម ដែលទើបបា​នឡើងកាន់តំណែង កាលពីខែកក្កដា ឆ្នាំ២០១៦ ដើម្បីជំនួសលោក ង្វៀន ស៊ីញហុង ដែលផុតអាណត្តិ៕