Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិ៖ បងប្អូនដែលមានប្រាក់រៀល ចាស់ ទន់ រហែក សូមមកប្តូរយកថ្មី នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ​​៣០ ខែកញ្ញា ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច!

26-09-2016 07:01

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខ្លួននឹងរៀបចំ «យុទ្ធនាការស្រលាញ់ប្រាក់រៀល» ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលមានប្រាក់រៀល ចាស់ ទន់ រហែក អាចមកប្តូរយកថ្មីនៅគ្រប់សាខារាជធានី-ខេត្ត របស់ធនាគារជាតិនៃកម្ពុជា (លើកលែងតែស្នាក់ការកណ្តាលប៉ុណ្ណោះ)។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា ការប្តូរប្រាក់ចាស់ រហែក ទក់ យកថ្មីនេះ ចាប់ពីម៉ោង​​៣៖០០នាទីរសៀល រហូតដល់ម៉ោង ៥៖០០នាទីល្ងាច៕