Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ អញ្ជើញដាក់បិណ្ឌ នៅស្រុកកំណើត

24-09-2016 21:41

(កំពង់ចាម)៖ លោកនាយឧត្តមសេនីយ៍ ម៉ា ឈឿន និង​លោកស្រី អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២៤ ខែកញ្ញានេះ បានអញ្ជើញមកដាក់បិណ្ឌ៩ នៅសាលាបុណ្យ ក្នុងស្រុកកំណើត នាវត្ដសុវណ្ណគិរី ជើងឆ្នុក ខេត្ដកំពង់ចាម។

ក្នុងឱកាសអញ្ជើញដាក់បិណ្ឌនេះ លោកនាយឧត្តមសេនីយ៍ ម៉ា ឈឿន និងភរិយា រួមទាំងក្រុមគ្រួសារ ក៏បាននាំយកនូវចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។

បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ លោកនាយឧត្ដមសេនីយ៍ និងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏បានសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរ ជួបក្តីសុខក្សេមក្សាន្តដូចសព្វថ្ងៃនេះតរៀងទៅ៕