Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ណាឌី តាន់ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលមរណភាព នៅព្រឹកមិញ ក្នុងជន្មាយុ៨៨ឆ្នាំ

05-08-2024 14:36

(ភ្នំពេញ)៖ ឯកឧត្តម ណាឌី តាន់ ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨នេះ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ណាឌី តាន់ ជាអតីតអគ្គលេខាធិការរាជរដ្ឋាភិបាល។ លោកទទួលមរណភាពក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយរោគាពាធ។ ពេលនេះ សព ឯកឧត្តម ណាឌី តាន់ កំពុងតម្កល់ទុកនៅបុរីអង្គរភ្នំពេញ​ គម្រោង ២​ ផ្ទះលេខ ៤៣​ ផ្លូវលេខ ១១ ដើម្បីប្រារព្ធពិធីបុណ្យតាមបវេណីជាតិ និងបវេណីព្រះពុទ្ធសាសនា៕