Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៦ខែឆ្នាំនេះ ស៉ីម៉ាក់បោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៦ម៉ឺនគ្រាប់

03-08-2024 15:12

(សៀមរាប)៖ នៅឆមាសទី១ ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបោសសម្អាតចម្ការមីន និងចម្ការគ្រាប់ចំនួន ៧៤៤ចម្ការ មានផ្ទៃដីបាន ១១៤,៣៦៤,១៣០ម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសរុ​ប ៦៤,៧៨គ្រាប់។

ការបញ្ជាក់លទ្ធផលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ ដើម្បីពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និង ផែនការបន្តក្នុងឆមាសទី២​ ឆ្នាំ២០២៤ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

សម្រាប់លទ្ធផលប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌក្រោមទឹក ស្រេចបានផ្ទៃទឹកសម្រេចបាន ៨០២,០០០ម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្ស (AP) ចំនួន៨៧គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ (Others UXO) ចំនួន២,៩៥៦ គ្រាប់៕