Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី រំលឹកថា ពេលរៀននៅក្រៅប្រទេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហាមផ្តាច់មិនឲ្យយកសញ្ជាតិបរទេសនោះឡើយ ដែលចង់បង្ហាញថាឲ្យរស់នៅ និងការពារទឹកដីកម្ពុជាជារៀងរហូត (Video inside)

02-08-2024 20:15

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ ​បានថ្លែងរំលឹកអំឡុងពេល ដែលសម្ដេចទៅរៀននៅក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហាមផ្តាច់មិនឲ្យសម្តេច យកសញ្ជាតិ និងភរិយាជាជនបរទេសនោះឡើយ។ ចំពោះការហាមប្រាមនេះចង់បង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គ្មានផែនការវេចបង្វេចនាំកូននាំចៅ ទៅក្រៅប្រទេសនោះទេ គឺបន្ដរស់នៅក្នុងទឹកដីកម្ពុជា ដែលកាន់តែសំបូរសប្បាយតទៅទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា។

ការថ្លែងរំលឹកបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទៅរៀននៅក្រៅប្រទេសរាប់ឆ្នាំម្ដាយ-ឪពុកខ្ញុំ ហាមដាច់ខាតមិនឲ្យយកសញ្ជាតិបរទេស ត្រូវតែមកស្រុកខ្មែរ។ គ្មានផែនការវេចបង្វេច នាំកូននាំចៅ ទៅក្រៅប្រទេសនោះទេ ចឹងកូនខ្ញុំ ចៅខ្ញុំ ចៅទូតខ្ញុំ នឹងបន្ដរស់នៅក្នុងទឹកដីកម្ពុជា ដែលកាន់តែសំបូរសប្បាយតទៅទៀត»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) មិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ សម្តេចធិបតី បានលើកឡើងថា សម្តេចគ្មានផែនការ វេចបង្វេចរត់ចោលប្រទេសនេះឡើយ ដូច្នេះសម្តេចត្រូវតែការពារប្រទេសនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន។ បើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មនុស្សតាំងខ្លួនដឹងគ្រប់រឿង បូកនឹងក្រុមមនុស្សមានចេតនាអាក្រក់បំផុសរឿង CLV មានត្រឹមប្រមាណ ០.២ភាគរយប៉ុណ្ណោះ។ ដោយឡែក អត្រាប្រមាណ ៩៩.៨ភាគរយ ជាពលរដ្ឋគ្មាននិន្នាការនយោបាយ ហើយបារម្ភពិតពីជោគវាសនាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសួរត្រឡប់ទៅក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសថា ហេតុអ្វី២៥ឆ្នាំហើយ មិនលើករឿង CLV? មិនដឹង ឬចង់ដុតឲ្យខ្លោច រោចឲ្យឆៅ?

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមមនុស្ស ដែលចង់រុញស្ថានការណ៍កម្ពុជា ឲ្យដូចនៅបង់ក្លាដេស មានបានទៅសួរពលរដ្ឋបង់ក្លាដេសថា ចង់បានបញ្ហាបែបនោះដែរទេ? សម្តេចធិបតី បានប្រកាសថា នឹងចាត់គ្រប់វិធានការមិនអនុញ្ញាត ឲ្យមានហេតុការណ៍បង់ក្លាដេស កើតមាននៅកម្ពុជានោះឡើយ៕

<div cla