Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសធាតុលើផ្ទៃសមុទ្រព្រឹកថ្ងៃនេះ ផ្ទៃមេឃមានសភាពអាប់អួរ ខ្យល់កន្រ្តាក់ និងទឹករលកបង្គួរ សូមភ្ញៀវទេសចរប្រុងប្រយ័ត្នខ្ពស់ (Video Inside)

22-09-2016 10:45

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ ហើយខ្យល់ កន្ដ្រាក់ម្ដងៗ និងទឹករលក យោលមធ្យម នៅចន្លោះឃ្លងបង្គួរ អាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។

លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃទី២២ខែកញ្ញា​ឆ្នាំ២០១៦​ នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ មេឃមានសភាពអាប់អួរ  កំលាំងខ្យល់បក់​​កន្ត្រាក់ម្តងៗមធ្យម និងទឹក រលកយោលមធ្យម នៅតាមចន្លោះឃ្លងបង្គួរ។ ឆ្នេរអូរឈើទាលខ្សល់បក់មធ្យម និងទឹករលកយោលបង្គួរ ។អាកាសធាតុបែបនេះ ស្ថិតក្នុង ការ ប្រុងប្រយត័្នខ្ពស់»

យ៉ាងណាក៏ដោយលោកស្នងការបានបន្ថែមថា កម្លាំងនគរបាលបានសហការ ជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ បើសិនមានហេតុការណ៍ ណាមួយកើតឡើងនោះ៕