Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចកម្ពុជា បន្តទទួលបានសំណើតាម Hotline ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២នាក់

15-07-2024 10:17

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១៣ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០២នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ រួមមាន៖

១៖ ទទួលបានណ្តឹងសរុប ១,៧២៦សំណើរ មានមនុស្ស ៣,៦៧៣នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,៤៨៥សំណើ និងបិទសំណុំរឿង ៤៧១សំណើ (រកឃើញមនុស្ស ២,១៦៤នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៩០ករណី។

បន្ថែមពីនេះ សមត្ថកិច្ចកម្ពុជាកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសំណើរ និងសំណូមពរដែលនៅសេសសល់៕