Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបើកបរដោយគោរពល្បឿន! ១៧ថ្ងៃអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសមានចំនួន៦៩នាក់ និង២៥៧នាក់របួស

18-09-2016 08:04

(ភ្នំពេញ​)៖ រយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី១៧ ខែកញ្ញា​ ឆ្នាំ២០១៦ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៦៩នាក់ និងបានធ្វើឲ្យប្រជាពលរដ្ឋរងរបួសចំនួន ២៥៧នាក់ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ ​

របាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន បើកបរក្នុងល្បឿនលឿន៧០លើក ស្រវឹង១១លើក ប្រជែង១៤លើក មិនប្រកាន់ស្តាំ២២លើក មិនគោរពសិទ្ធិ១៦លើក បត់គ្រោះថ្នាក់១៨លើក និងកត្តាផ្សេងៗមួយចំនួនទៀត។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃម្សិលមិញ បានកើតឡើង១០លើក ស្លាប់៥នាក់ និងរបួស១១នាក់ ខូចខាតយានយន្ត១៦គ្រឿង៕