Fresh Talk៖ ដំណើរឈានទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ មានសារសំខាន់ដូចម្តេចសម្រាប់ប្រវត្តិសាស្ត្រ និងនយោបាយខ្មែរ, សូមរង់ចាំទស្សនាម៉ោង៦ល្ងាចនេះ
22-06-2024 14:10
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ជាខួបលើកទី៤៧ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។
តើថ្ងៃ២០ មិថុនា មានសារសំខាន់ខ្លាំងយ៉ាងណាសម្រាប់ប្រវត្តិសាស្រ្ត និងនយោបាយកម្ពុជា? ហើយហេតុអ្វីបានជាកូនខ្មែរ គួរសិក្សាឈ្វេងយល់អំពីថ្ងៃមួយនេះ?
នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ៖ ដំណើរឈានទៅរកការផ្ដួលរំលំរបបប្រល័យពូជសាស្រ្ត មានសារសំខាន់ដូចម្តេចសម្រាប់ប្រវត្តិសាស្ត្រ និងនយោបាយខ្មែរ។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមជាវាគ្មិនដោយ លោកបណ្ឌិត ឌៀប សុផល៖ អ្នកស្រាវជ្រាវប្រត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ។
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕