Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថុនា៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៤៦នាក់

19-06-2024 17:47

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ៤៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន២០នាក់
* ⁠ករណីប្រេីប្រាស់៥ករណី ឃាត់៨នាក់
* ⁠ករណីជួញដូរ៦ករណី ឃាត់១៥នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា៣ ចាប់៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៤៥៣ករណី ឃាត់ខ្លួន១១១០៤នាក់ (ស្រី៨៨៩នាក់)៕