Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស៖ លោក ប្រាក់​ សុខុន បំពាក់គ្រឿងឥស្សរិយយស​ សហមេត្រីថ្នាក់ធិនឌិន្ទរបស់កម្ពុជា ជូនឯកអគ្គរដ្ឋទូតរុស្ស៊ី

17-09-2016 09:09

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស​ សហមេត្រីថ្នាក់ធិនឌិន្ទ របស់កម្ពុជាជូនលោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

គ្រឿងឥស្សរិយយស​ សហមេត្រីថ្នាក់ធិនឌិន្ទ របស់កម្ពុជា ដែលរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បំពាក់នាពេលនេះ គឺសម្រាប់លើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកំពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា រយៈពេល២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ បានសម្រេចជូនដំណើរទស្សនកិច្ចរវាង លោក Dmitry Medvedev នាយករដ្ឋមន្រ្តីនៃ សហព័ន្ធរុស្ស៊ី និងដំណើរទស្សនកិច្ចរបស់សម្តេតចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងមូស្គូ បានសម្រេចនូវកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាជាង២០ឆ្នាំ លើវិស័យជាច្រើន។

សូមអានខឹ្លមសារទាំងស្រុង នៃជំនួបរវាងលោក ប្រាក់ សុខុន និង លោក Dmitry TSVETKOV ឯកអគ្គរាជទូតរុស្ស៊ី នៅខាងក្រោមនេះ៖