Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលធ្វើពិនិត្យសុខភាពរបស់លោក ដូណាល់ ត្រាំភ៍ ត្រូវបានបញ្ជាក់ថា «មានសុខភាពរឹងមាំល្អណាស់»

15-09-2016 22:38

(ញ៉ូយ៉ក)៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកវេជ្ជបណ្ឌិត Harold Bornstein បានបង្ហាញពីរបាយការណ៍លម្អិតទាក់ទង នឹងបញ្ហាសុខភាពលោក ដូណាល់ ត្រាំភ៍ ហើយបានឲ្យដឹងថា បេក្ខជនប្រធានាធិបតី គណបក្សសាធារណរដ្ឋរូបនេះ គឺមានសុខភាពរឹងមាំល្អណាស់។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លទ្ធផលធ្វើពិនិត្យសុខភាពលោក ដូណាល់ ត្រាំភ៍ បានបង្ហាញពីភាពជាធម្មតា នៃជាតិកូឡេស្តេរ៉ុល សំពាធឈាម ថ្លើម និងក្រពេញទីរ៉ូអ៊ីត រីឯការពិនិត្យទៅលើបេះដូង របស់លោក កាលពីឆ្នាំ២០១៤ ក៏មិនសញ្ញាអ្វីបង្ហាញពីជំងឺបេះដូងនោះដែរ ហើយប្រវត្តិគ្រួសារលោកមិនដែលធ្លាប់មានជំងឺនេះឡើយ។ ម៉្យាងវិញទៀតលោក ដូណាល់ ត្រាំភ៍ បានលេបថ្នាំបញ្ចុះជាតិកូឡេស្តេរ៉ុល និងថ្នាំអាស្ព៊ីរីនជាទៀងទាត់ ដើម្បីបង្កាកុំឲ្យកើតមានជំងឺបេះដូង ហើយលោកមិនផឹកស្រា និងជក់បារីនោះឡើយ។ ជាមួយគ្នានេះដែរលោក ដូណាល់ ត្រាំភ៍ មានទម្ងន់២៣៦ផោន (១០៧គីឡូក្រាម) និងមានកម្ពស់៦ហ្វ៊ីត៣អ៊ីញ (១ម៉ែត្រ៩២សង់ទីម៉ែត្រ)។

លោក Bornestein ដែលជាវិជ្ជបណ្ឌិតផ្ទាល់ខ្លួនលោក ដូណាល់ ត្រាំភ៍ បានសរសេរជាចុងក្រោយថា «និយាយរួមសុខភាពរាងកាយរបស់លោកត្រាំភ៍ គឺនៅមាំទាំល្អខ្លាំងណាស់»