Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែឧសភា៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៥៩នាក់

26-05-2024 11:20

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន៣៤នាក់
* ⁠ករណីប្រើប្រាស់១០ករណី ឃាត់ខ្លួន២១នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៤នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៦៤៧ករណី ឃាត់ខ្លួន៨៩៨៤នាក់ (ស្រី៧៥៦នាក់)៕