Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមរថយន្តចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីពិនិត្យសមិទ្ធផលជាតិ និងសួរសុខទុក្ខមន្ត្រីរាជការ

14-09-2016 08:04

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចនៅប៉ុន្មាននាទីមុននេះថា នៅពេលនេះសម្តេចកំពុងធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីពិនិត្យមើលសមិទ្ធផលជាតិ និងជួបសួរសុខទុក្ខមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កូនក្មួយសិស្សា​នុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដល់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ដំណើរចុះជួបសំណេះសំណាលជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋលើកនេះ មានចម្ងាយផ្លូវជាង
១០០០គីឡូម៉ែត្រ។ ជាមួយគ្នានេះ អធ្យាស្រ័យទុកជាមុន ប្រសិនបើសម្តេចមិនបានចុះជួបបងប្អូនបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងដំណើរចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្តចំនួន១៧រួចមកហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសី ហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ៕