Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់តំណែងអភិបាលថ្មីស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែឧសភា, លោក ធាង ឡេង ជំនួសលោក វង្ស អេង

22-05-2024 13:12

(ពោធិ៍សាត់)៖ អភិបាលថ្មីស្រុកវាលវែង នៃខេត្តពោធិ៍សាត់ គឺលោក ធាង ឡេង នឹងត្រូវធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

នេះបើតាមលិខិតអញ្ជើញ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការចូលរួម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកវាលវែង។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ បានសម្រេចផ្ទេរភារកិច្ចលោក វង្ស អេង ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកវាលវែង ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ ត្រូវបានតែងតាំងលោក ធាង ឡេង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ (អតីតអធិការស្រុកវាលវែង) ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់៕