អភិបាលស្រុកព្រៃឈរ ចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនលោកយាយមានអាយុ១០០ឆ្នាំ ហើយចិញ្ចឹមកូនស្រីពីការភ្នែកអាយុ៧៤ឆ្នាំ
17-05-2024 15:13
(កំពង់ចាម)៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានចុះសួរសុខទុក្ខ និងនាំយកនៅអំណោយមនុស្សធម៌ ផ្ដល់ជូនលោកយាយម្នាក់ដែលមានអាយុ១០០ឆ្នាំ និងចិញ្ចឹមកូនស្រីពីការភ្នែកអាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា លោកយាយ ម៉ៅ ថុល ព្រះជន្ម១០០ឆ្នាំ មានជីវភាពក្រលំបាក ហើយថែមទាំងចិញ្ចឹម កូនស្រីម្នាក់ឈ្មោះ សូត្រ ធឿន អាយុ៧៤ឆ្នាំ ពិការភ្នែកទាំងពីរថែមទៀត។
ក្រោយឃើញស្ថានភាពលំបាកបែបនេះ លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានដឹកនាំក្រុមការងារនាំអំណោយទៅផ្ដល់ជូនមានដូចជា៖ អង្ករ២បាវ ស្មើ៥០គីឡូក្រាម, ទឹកត្រីមួយយួរ, ត្រីខមួយឡូ, មីមួយកេស សម្ភារប្រើប្រាស់ផ្ទះបាយមួយឈុត និងថវិកា២០ម៉ឺនរៀល, ក្នុងពេលនោះលោកអភិបាលស្រុក បានផ្ដល់អំណោយផ្ទាល់ខ្លួនបន្ថែម មានទឹកសុទ្ធមួយកេស និងភេសជ្ជៈ ២កេសផងដែរ៕