Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ស សុខា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនចិន និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

15-05-2024 17:16

(ភ្នំពេញ)៖ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្រ្តី អភិសន្តិបណ្ឌិត​ ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ដែលដឹកនាំដោយលោក តាវ គ័នហ្វឹង (TAO GUANFENG ) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ នៅរសៀលនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា អភិសន្តិបណ្ឌិត ស សុខា ក៏ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីផងដែរ៕