Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះគ្រាប់បែកទៀតហើយ នៅភាគខាងកើតតួកគី បណ្តាលឲ្យមនុស្ស ១១នាក់រងរបួស

12-09-2016 16:01

(អង់ការ៉ា)៖ នៅមុននេះបន្តិច មានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅខេត្ត Van ភាគខាងកើត ប្រទេសតួកគី ដែលបានបណ្តាលឲ្យមនុស្ស ១១នាក់រងរបួសធ្ងន់ និង ស្រាល។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានតួកគី Daily Sabah នៅរសៀលថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ភ្លាមៗបែបនេះ មិនទាន់មានក្រុមណាមួយ ចេញមុខមកទទួលខុសត្រូវ ចំពោះការវាយប្រហារដោយ គ្រាប់បែកខាងលើនេះឡើយ ខណៈសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា ការផ្ទុះបានបណ្តាលឲ្យអគារព័ទ្ធនៅជុំវិញទីលាន  Besyol ភាគកណ្តាលខេត្ត Van បានទទួលរងការខូចខាតយ៉ាងដំណំ  ដែលស្ថិតនៅភាគខាងកើតតួកគី។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកបានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីតួកគីបានចេញប្រតិបត្តិការ កម្ចាត់ក្រុម ISIS នៅភាគខាងជើងស៊ីរី ហើយដែលតាមការពិតនោះ ប្រទេសមួយចំនួនបានចោទ រដ្ឋាភិបាលតួកគីថា បានធ្វើប្រតិបត្តិការយោធា ដើម្បីកម្ចាត់កងកម្លាំងរបស់គណបក្សពលករ ឃើដ (PKK) ដែលជាសត្រូវរាប់ទសវត្សរ៍របស់ខ្លួនទៅវិញទេ៕