Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ និងសមាជិកព្រឹទ្ធសភា ផ្ញើលិខិតចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកទេសរដ្ឋមន្រ្តី មិន ឃិន

10-09-2016 17:11

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសមាជិកព្រឹទ្ធសភាទាំងអស់ សូមផ្ញើលិខិតរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារសព លោកបណ្ឌិត មិន ឃិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់នៅក្នុងសារលិខិតនោះថា ការបាត់បង់លោក មិន ឃិន គឺជាការបាត់បង់បិតា ជីតា ជាទីគោរព និងមានព្រហ្មវិហារធម៌ ដ៏ឆ្នើមមួយរូបដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុបម្រើជាតិ និងប្រជាពលរដ្ឋតាមរយៈការសម្រេចបានភារកិច្ច ជាប្រវត្តិសាស្រ្ត និងការចូលរួមចំណែក កសាងសមិទ្ធផលសង្គមជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារបឹងកេងកង ផ្ទះលេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបានទទួលមរណភាព នៅវេលាម៉ោង ១៖៥៩នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ៕