នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ដកហូតបានយ៉ាម៉ា៤៤គ្រាប់
09-09-2016 16:36
(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនយ៉ាម៉ា៤៤គ្រាប់ ទៅតុលាការ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លូនបាន នាថ្ងៃម្សិលមិញ នៅចំណុចភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ ធី ចន្ថា អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្នុងនោះសមត្ថកិច្ចដកហូតបានថ្នាំយ៉ាម៉ា ៤៤គ្រាប់ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕