Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាន់តែរីករាលដាលកាន់តែធំហើយ ! ករណីវីរ៉ុស Zika នៅសិង្ហបុរី បន្តកើនឡើងដល់ ២៩២នាក់

09-09-2016 00:41

(សិង្ហបុរី)៖ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី០៨​ ខែកញ្ញាបានឲ្យដឹងថា ករណីថ្មីមួយចំនួននៃការចម្លងវីរ៉ុស Zika នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានបញ្ជាក់ថា កើនឡើងដល់ ២៩២នាក់ហើយ នេះបើតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល (MoH) និងភ្នាក់ងារបរិស្ថានជាតិ (NEA) របស់សិង្ហបុរីឲ្យដឹងយ៉ាងដូច្នេះ។

ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសថា ខ្លួននឹងពង្រីកការបន្ថែម នូវការធ្វើតេស្តរកវីរ៉ុស Zika ចំពោះគ្រប់ជនជាតិសិង្ហបុរីទាំងអស់ ជាមួយនឹងរោគសញ្ញា នៃការចម្លងមេរោគនេះ ដោយមិនត្រឹមតែធ្វើតេស្តលើប្រជាជន ដែលរស់នៅ, ធ្វើការ ឬសិក្សា នៅតំបន់ដែលរងការប៉ះពាល់ប៉ុណ្ណោះទេ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ធ្លាប់បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះករណីនេះ, ចំណែករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ការធ្វើដំណើរកំសាន្ត ទៅលេងប្រទេសសិង្ហបុរី។