ប្រជាពលរដ្ឋ មកពីខណ្ឌមានជ័យ ជាង៧០នាក់ ស្នើជួបលោក ជា សុផារ៉ា ជួយអន្តរាគមន៍ជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន ING GOLDING
08-09-2016 10:45
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ មកពីភូមិព្រែកតាគង់មួយ និងភូមិខ្វា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានគ្នាប្រមាណ៧០នាក់ បាននាំគ្នាឡើងមកជួបជុំ នៅមុខក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់ នាវេលាម៉ោង ០៩៖០០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីបន្តតាមដានលិខិតពាក្យបណ្តឹង និងសុំជួប ជាមួយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួយអន្តរាគមន៍ ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ING HOLDING របស់ឧកញ៉ា អឹុង ប៊ុនហូវ។
មន្រ្តីក្រសួងរៀបចំដែនដី បានឲ្យដឹងថា ប្រជាពលរដ្ឋ ទាំងនេះ បានជួបជុំគ្នា ក្នុងគោលបំណង ដើម្បី តាមដានលិខិតទាក់ទង និងការស្នើសុំ កាត់ដីរបស់សហគមន៍ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុបហ៊ុន ING HOLDIING និងសុំប័ណ្ណកម្មសិទ្ធិដីធ្លីនិង គោលបំណងសំខាន់ ចង់ជួបជាមួយ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់ ដើម្បីជួយអន្តរាគមន៍។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានឲ្យដឹងថា នៅពេលនេះលោក កំពុងជួបជាមួយប្រជាពលរដ្ឋ ទាំងនេះ ដើម្បីពន្យល់ពីបញ្ហាខាងលើ៕