Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ពីមូលហេតុនៃការដំឡើងពន្ធ លើមធ្យោបាយដឹកជញ្ជូន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់

05-09-2016 21:08

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយពន្យល់ដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ ពាក់ព័ន្ធនឹងការដំឡើងថ្លៃបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) សម្រាប់ឆ្នាំ២០១៦។

ការបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ ធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ មានម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ នៅតាមបណ្ដាខេត្តមួយចំនួន បានស្នើឱ្យរក្សាតម្លៃចាស់ដដែល។

សេចក្ដីបំភ្លឺបានបញ្ជាក់ថា មូលហេតុនៃការដំឡើងថ្លៃនេះ មកពីរថយន្តទាំងនោះ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបរិស្ថាន ដែលរាជរដ្ឋាភិបាល បានចំណាយធនធានជាច្រើនក្នុងការកសាង ជួសជុល ថែទាំ ហើយម្យ៉ាងទៀតពប្រាក់ពន្ធនៃប្រភេទ រថយន្តទាំងនោះ មិនធ្លាប់ដំឡើងរយៈពេល១៨ឆ្នាំ តាំងពីឆ្នាំ១៩៩៨៕

ព័ត៌មានលម្អិតសូមអានសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖