Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការ CPP សង្កាត់ទួលសង្កែ បញ្ចូលសមាជិកថ្មីជិត២០០នាក់ មកពីតាមបណ្ដារោងចក្រ សហគ្រាស

04-09-2016 12:13

(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីបញ្ចូលសមាជិកបក្សថ្មីបន្ថែមទៀត សរុប១៩៥នាក់ ដែលមកតាមបណ្ដារោងចក្រ សហគ្រាសនានា ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្នុងពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ជា ពិសី អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ និងមានការចូលរួមពីក្រុមការងារថ្នាក់ខណ្ឌ សង្កាត់ ភូមិ ប្រមាណ​២៣០នាក់។

ក្នុងឱកាសនោះដែរ លោក ជា ពិសី ក៏បានឧបត្ថម្ភដល់ដល់សមាជិក-សមាជិកាថ្មី ក្នុងមា្នក់២ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា សមាជិក-សមាជិកចំនួន១៩៥នាក់ មកពីភូមិផ្សារតូច៣៧នាក់ ភូមិចុងខ្សាច់៣០នាក់ ភូមិទួលសំពៅ២៩នាក់ ភូមិទួលសង្កែ ២៨នាក់ ភូមិទួលគោក២៥នាក់ ភូមិបាក់ទូក១១នាក់ ភូមិទួលពពែ១០នាក់ ភូមិគង្គាផុស១០នាក់ ភូមិទួលថ្ងាន់២នាក់ រោងចក្រហាយថាន ៧នាក់ រោងចក្រសេងហុង៦នាក់៕