កិច្ចប្រជុំ G20 នឹងចាប់ផ្តើមនៅថ្ងៃស្អែក ខណៈមេដឹកនាំពិភពលោកមួយចំនួនបានទៅដល់ទីក្រុង Hangzhou
03-09-2016 15:35
(ចិន)៖ ទីក្រុង Hangzhou ប្រទេសចិន មានសភាពស្ងាត់ជ្រងំនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរដ្ឋាភិបាលចិន កំពុងធ្វើការរៀបចំទទួលមេដឹកនាំនៃបណ្តា ប្រទេសធំៗលើពិភពលោក ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃស្អែក ទី០៤ ខែកញ្ញា នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនារសៀលថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។
Hangzhou ជាទីក្រុងដែលធ្លាប់តែមានសភាពមមាញឹក បានប្រែមានសភាពស្ងប់ស្ងាត់ នៅក្នុងព្រឹត្តិការណ៍ នៃកិច្ចប្រជុំកំពូល G20 បន្ទាប់ពីអាជ្ញាធរ ធ្វើការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្នុងទីក្រុង និងប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុង Hangzhou ឈប់សម្រាករយៈពេលមួយសប្តាហ៍ និងបានផ្អាកដំណើរការបណ្តោះអាសន្ននូវបណ្តាផ្សារទំនើប ភោជនីយ៍ដ្ឋាន និងកន្លែងធ្វើពាណិជ្ជកម្មនានា ស្ថិតក្បែរមហាវិថីដែលត្រូវធ្វើចរាចរណ៍ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
សូមជំរាបថា កិច្ចប្រជុំកំពូល G20 នឹងប្រារព្ធឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃទី០៤ និងទី០៥ ក្នុងក្រុង Hangzhou នៃប្រទេសចិន៕