Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

01-09-2016 16:11

(កណ្តាល)៖ បន្ទាប់ពីត្រឡប់មកពីពិនិត្យសុខភាព នៅប្រទេសសិង្ហបុរីរួចមក នៅម៉ោង ៤៖០៥នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បាននឹងកំពុងអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជំរាបថា ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត គឺគ្មានសិទ្ធិបោះឆ្នោតនោះទេ។

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដែលត្រូវជាថ្ងៃដំបូង នៃបើកឲ្យមានការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕