Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុង​ និងបំណែកសាច់បង្កក តាមការសម្រេចរបស់រាជរដ្ឋាភិបាល

24-02-2024 16:39

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កកចំនួន៨លេខកូដទំនិញ៕