គ្រឿងញៀនបំផ្លាញអនាគតអ្នក! មនុស្ស១១នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃទី៣១ ខែសីហា
01-09-2016 06:52
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦រសៀលបរបស់ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់មនុស្ស១១នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៩នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ និងដកហូតថ្នាំញៀនមេតំហ្វេតាមីន (ice) ៥.០ក្រាមពីកញ្ជប់ធំ និង៦កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្រា្កប២ករណីឃាត់៣នាក់, នគរបាលកំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ នគរបាលខេត្តតាកែវ បង្រា្កប១ករណីឃាត់ខ្លួន៤នាក់ និងនគរបាលកំពត បង្ក្រាប់១ឃាត់ខ្លួន២នាក់ ៕