Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន កែសម្រួលភារកិច្ចក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ, លោក ថោង ខុន ជាអនុប្រធានទី១

12-02-2024 14:15

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេច ស្ដីពីការកែសម្រួលភារកិច្ច ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ ដោយលោក ថោង ខុន ត្រូវបានសម្រួលភារកិច្ចពីអនុប្រធាន ទៅជាអនុប្រធានទី១ ជំនួសលោកជំទាវ ជា សិរី ដែលត្រូវបានសម្រួលភារកិច្ចទៅជាអនុប្រធានទី២ និងចាត់តាំងលោក សុខ សូកេន ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ ។

យោងតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសម្រួលភារកិច្ច និងតែងតាំង៖

* សម្រួលភារកិច្ច លោកជំទាវ ជា សិរី ពីអនុប្រធានទី១ មកជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។
* លោក ថោង ខុន ពីអនុប្រធាន ទៅជាអនុប្រធានទី១ ក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ជំនួសលោកជំទាវ ជា សិរី។
* ចាត់តាំងលោក សុខ សូកេន ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន៖