Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនា និងស្តាប់ចំណាប់អារម្មណ៍របស់បេក្ខជន ដែលចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា (Video inside)

12-02-2024 13:51

(ភ្នំពេញ)៖ ចំណាប់អារម្មណ៍របស់បេក្ខជន អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាដែលចូលរួមនិងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា ផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និងក្រោមស្មារតី «ចេះ គឺជាប់ -ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ។

បេក្ខជនចំនួន១០០រូបដែលបានប្រឡងជាប់ នឹងត្រូវដាក់ពង្រាយតាមអនុវិទ្យាល័យ និងវិទ្យាល័យគោលដៅក្នុងខេត្តចំនួន២១ បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលតាមកម្រិត ឬប្រភេទក្របខណ្ឌដែលខ្លួនបានជ្រើសរើសជាមួយការបន្តនីតិវិធីនានារបស់ក្រសួងអប់រំ យុវជន និងកីឡា៕

សូមទស្សនាវីដេអូដូចតទៅ៖