Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកំពូលកូរ៉េខាងជើងពីររូប ត្រូវបានប្រហារជីវិតនៅទីសាធារណៈ ពីបទមិនគោរព លោក គីម ជុងអ៊ុន

30-08-2016 11:28

(សេអ៊ូល)៖ តាមរបាយការណ៍ថ្មី ដែលកូរ៉េខាងត្បូងទើបតែទទួលបាននោះ គឺមន្ត្រីកូរ៉េខាងជើងពីររូបទៀត ហើយត្រូវបាន របបកុម្មុយនិស្តទីក្រុងព្យុងយ៉ាង ធ្វើការប្រហារជីវិតនៅទីសាធារណតែម្តង ដោយសារលោក ទាំងពីរមិនបានបង្ហាញការគោរពចំពោះ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូលផុតលេខ របស់ជាតិ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា។

វាជាការប្រហារជីវិតមន្ត្រីកូរ៉េខាងជើង លើកចុងក្រោយ ចាប់តាំងពីមេដឹកនាំវ័យក្មេងលោក គីម ឡើងកាន់ អំណាចកាលពីឆ្នាំ ២០១១ ហើយនៅរយៈពេល ៥ឆ្នាំមកនេះ គេសង្កេតឃើញថា មន្ត្រីកំពូលៗ រួមទាំងសាច់ ញាតិរបស់លោក គីម ខ្លួនឯងផ្ទាល់ត្រូវបានទទួលទោសប្រហារជីវិតទាំងគ្រួសារ ដោយសារតែរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងបានរកឃើញកំហុស ដែលភាគច្រើនពាក់ព័ន្ធនឹងការលួចផ្សំគំនិត ក្បត់នឹងរបបដឹកនាំ។

កូរ៉េខាងត្បូងបានទទួលព័ត៌មាន ដែលមិនបានបញ្ជាក់ប្រភពមកពី កូរ៉េខាងជើងឲ្យដឹងថា មន្ត្រីដែលបាន ទទួលទោសប្រហារជីវិតនោះ គឺលោក Hwang Min អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Ri Yong Jin មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ។ មិនទាន់មានការបញ្ជាក់ មូលហេតុច្បាស់លាស់នោះទេ សម្រាប់ការប្រហារ ជីវិតនោះ ប៉ុន្តែទោសកំហុសត្រូវបានព័ត៌មានសម្ងាត់លើកឡើងដូច្នេះថា «អតីតមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ ត្រូវបានចាប់ឃុំខ្លួនមុននឹងធ្វើការប្រហារជីវិត ពីបទមិនបានបង្ហាញការគោរពចំពោះលោក គីម ជុងអ៊ុន»