Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកពញាឭ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀន ៩កញ្ចប់

30-08-2016 10:36

(កណ្តាល)៖ នគរបាលស្រុកពញាឭ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្ម ដោយដកហូតបានថ្នាំញៀន​៩កញ្ចប់ ​នៅសប្ដាហ៍កន្លងទៅនេះ ស្ថិតក្នុងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

មន្ដ្រីនគរបាល​ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ​រេង វង់លៀង ហៅឆៃ​ អាយុ២៨ឆ្នាំ ទី២-ឈ្មោះ អឿន ម៉ូ​ អាយុ២១ឆ្នាំ​។ ក្រោយពីឃាត់ខ្លួន​ ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕