Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ហ៊ុន ជា ទិញរទះរុញជនពិការ ១០គ្រឿង សម្រាប់ចែកជូនជនពិការ ដែលគ្មានលទ្ធភាពទិញ

29-08-2016 18:28

(ភ្នំពេញ)៖ ឧកញ៉ា ហ៊ុន ជា បានទិញរទះជនពិការ១០គ្រឿង សម្រាប់ចែកជូនជនពិការ ទាំងចាស់ ទាំងក្មេង ដែលមានជីវភាពទីទាល់ក្រ ពុំមានលទ្ធភាពទិញប្រើប្រាស់។

នេះបើតាមការបញ្ជាក់ របស់នៅលើ Facebook ផ្លូវការរបស់លោកឧកញ៉ា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ថា «ខ្ញុំបាទបានទិញរទេះរុញ១០ សម្រាប់ចែកជូនដល់បងប្អូនជនពិការ ទាំងចាស់ ទាំងក្មេង ដែរមានជីវភាពទីទាល់ក្រ ពុំមានលទ្ធភាពទិញប្រើប្រាស់ សម្រាប់ចែកជូនដល់ពួកគាត់»

លោកឧកញ៉ា ក៏បានបញ្ជាក់ផងដែរថា «ប្រសិនបើបងប្អូនណាបានដឹង រឺស្គាល់ពួកគាត់ ដែរជាជនពិការ ពុំមានលទ្ធភាព ក្នុងការទិញរទេះរុញនេះយកទៅប្រើប្រាស់ ក៏សូមជួយទំនាក់ទំនងមកក្រុមការងាររបស់ខ្ញុំបាទ ដែលមានឈ្មោះ Account Facebook ( Tan Vannarith, ប្រុសពេជ្រ ឆេវឆៅ)»

ជាមួយគ្នានោះដែរ លោកឧកញ៉ា បានឲ្យដឹងថា រទះទាំងអស់នេះ គឺសម្រាប់ជនជាតិខ្មែរទូទាំងប្រទេសកម្ពុជា ដោយពុំប្រកាន់និន្នារការនយោបាយបក្សណាឡើយ៕