Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី អឹម ថាវី នាំអំណោយសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនពលរដ្ឋម្នាក់មានជម្ងឺដុះសាច់ខួរក្បាល នៅខណ្ឌពោធិ៍សែនជ័យ

29-08-2016 17:59

(ភ្នំពេញ)៖ លោកស្រី អឹម ថាវី ប្រធានគណៈកម្មាធិការ នៃអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកអំណោយរបស់​ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ជូនពលរដ្ឋម្នាក់ដែលមាន ជម្ងឺដុះសាច់ខួរក្បាល នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះដែរ ក៏មានការចូលរួមពី លោកស្រី អេង គឹមហៀប ភរិយាលោកអភិបាលខណ្ឌ លោកស្រី ឈុន សុននី អភិបាលរងខណ្ឌ ព្រមទាំងក្រុមការងារ ផ្សេងទៀតផងដែរ។
អំណោយនេះត្រូវបាន ប្រគល់ជូន អ្នកមីង យី ឆន អាយុ៦៣ឆ្នាំ មានជម្ងឺដុះសាច់ខួរក្បាល ដែលអំណោយនោះមាន អង្ករ២បេ ស្មើរនឹង៦០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ឃីតមួយដែលក្នុងនោះមាន មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១។ ជាមួយគ្នានោះដែរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកា ៥០០,០០០រៀល និងលោកស្រី ឈុន សុននី ៥០,០០០រៀល៕