Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ និងប៉ៃលិន បន្ដយុទ្ធនាការបិតស្ទិចគ័រចំណាំងផ្លាត ដល់គោយន្តកន្ត្រៃរបស់ពលរដ្ឋ

29-08-2016 16:25

(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ដយុទ្ធនាការណែនាំ អប់រំដល់ម្ចាស់គោយន្តកន្ត្រៃ និងគោយន្តផ្សេងៗទៀត ដោយឥតគិតថ្ងៃសរុប៨១៥គ្រឿង ចំណែកខេត្តប៉ៃលិន ដាក់ចំណាំងផ្លាតដល់គោយន្តកន្ត្រៃ៣០០គ្រឿង។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ និងលោក ឌឹន គឹម ប្រធានមន្ទីរសាធារណការ ខេត្តប៉ៃលិន បានលើកឡើងថា ចំណាំងផ្លាតដែលត្រូវបិត ជូនដល់ម្ចាស់គោយន្តកន្ត្រៃ និងអប់រំដល់ពួកគាត់ ផ្តួចផ្តើមឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងតំរូវឲ្យគោយន្តបិតគ្រប់ខេត្តក្រុងតែម្តង។

លោកបានបញ្ជាក់ថា ការបិតចំណាំងផ្លាតនេះ ពុំបានឲ្យម្ចាស់គោយន្តបង់ថ្លៃទេ ហើយចំណាំងផ្លាតនេះ ទិញមកប្រទេសចិន វាមានប្រសិទ្ធភាពណាស់គោយន្ត ពេលដែលបានបិតចំណាំងប្លាតនេះទៅ នៅពេលយប់ពេលដែលហ្វា រថយន្តចាំងចំ ចំណាំងផ្លាតនេះ វាចេញពន្លឺជាសញ្ញាប្រាប់ថា មានគោយន្តនៅពីមុខ វាអាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ នៅពេលយប់បានច្រើន។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «ដើម្បីចូលរួមទប់ និងបង្កាគ្រោះថ្នាក់ចរាចរណ៍ ទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរគ្រប់យានយន្ត ដោយមានការអនុគ្រោះ ហើយការបិតចំណាំងផ្លាតនេះ អាចជួយឲ្យបងប្អូនបើកបរគោយន្ត ម៉ូតូ រ៉ឺម៉ក នៅពេលយប់ បញ្ចេញពន្លីភ្លឺច្បាស់ ងាយស្រួលអ្នកបើកបរផ្សេងទៀត មើលឃើញ»

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានមកបិតចំណាំងផ្លាតនេះ ត្រូវនិយាយថា «ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍» ត្រូវពាក់មួកសុវត្តិភាពជាប្រចាំ មុនពេលធ្វើដំណើរ រថយន្តអ្នកបើក និងអ្នកជិះ ត្រូវដាក់ខ្សែក្រវ៉ាតជាប្រចាំ ហើយបើកបរក្នុងល្បឿនដែលច្បាប់បានកំណត់ មិនត្រូវផឹកស្រា ក្នុងពេលបើកបរ៕