សូមគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចសមត្ថកិច្ចផាកពិន័យ! ស្លាប់៥នាក់ និង៩នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ
28-08-2016 07:55
(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៥នាក់ និងរបួសស្រាល៤នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១២គ្រឿងរួមមានម៉ូតូ ចំនួន៦គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង, ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ស្រវឹង២លើក, បត់គ្រោះថ្នាក់១លើក, ងងុយដេក១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣នាក់។
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមានចំនួន៣,១៣៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៩៣គ្រឿង និងពិន័យសរុបចំនួន១,៨៤៦គ្រឿង ៕