Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារ CPP ស្រុកសង្កែ ប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារ ការបោះឆ្នោត ដល់ក្រុមការងារបក្ស

27-08-2016 15:36

(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោក ឡោក ហួ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ លោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកសង្កែ និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អន្លង់វិល ឃុំរកា និងអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងសហការី បានប្រជុំបូកសរុបការងារ និងផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការបោះឆ្នោត នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសង្កែ ដល់ក្រុមប្រឹក្សាឃុំ សាខាបក្សឃុំ ប្រធានភូមិ និងលើកទិសដៅបន្ត ដើម្បីជំរុញឲ្យបងប្អូន ប្រជាពលរដ្ឋគ្រប់គ្នាបាន ចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។
 
បន្ទាប់ពីប្រជុំផ្សព្វផ្សាយផែនការរួច លោក ឡោក ហួ បានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០រៀល លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ចំនួន១,០០០,០០០រៀល និងលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ចំនួន១,០០០,០០០រៀល ដល់ស្ថានីយ៍បូបទឹកសម្តេច ហ៊ុន សែន ទី៤៧ ដើម្បីទិញប្រេង ចាក់ម៉ាស៊ីន ក្នុងការបូបទឹក ជួយសង្រ្គោះដល់ស្រែចំការរបស់ បងប្អូនប្រជាកសិករ ដែលកំពុងជួបការរាំងស្ងួត ស្ថិតក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង ហើយក្នុងឱកាសនោះដែរ លោក ឡោក ហួ ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជួយយោគយល់គ្នា ចំពោះបងប្អូន ដែលរស់នៅជិតប្រឡាយ ឬអូរដែលមានទឹកស្រោចស្រប់សែ្រ ចំការគ្រប់គ្រាន់ ជួយបង្ហូរទឹកទៅដល់បងបងប្អូន ដែលនៅឆ្ងាយពីប្រឡាយទឹក ដើម្បីអោយពួកគាត់ ងាយ ស្រួលក្នុងការបូបទឹក ស្រោចស្រប់ដំណាំ និងស្រែរបស់បងប្អូនដែលកំពុងជួបការរាំងស្ងួត៕