Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់ពីឧបសគ្គនៃការដាំដើមឈើ មិនមែនជាការងាយស្រួលទេ!

23-08-2016 11:55

(ភ្នំពេញ)៖ សេដ្ឋីកសិកម្មរបស់កម្ពុជា លោកឧកញ៉ា ម៉ុង ឬទ្ធី និងប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានបញ្ជាក់ពីឧបសគ្គចំនួន ៣សំខាន់ ក្នុងការដាំដើមឈើឡើវិញ ដោយមិនមែន ជាការងាយស្រួលនោះទេ។  

ឧបសគ្គទាំង៣នេះ ត្រូវបានលោកឧកញ៉ា ម៉ុង ឬទ្ធី បញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា៖ ទី១.ត្រូវរកទិញដីឈូសសំអាត បើមិនស្អាតទេ ដាំរួចហើយត្រូវភ្លើងឆេះអស់, ទី២. ត្រូវរកទិញកូនឈើ១ឆ្នាំមុន និងទី៣.ត្រូវថែទាំដាក់ជី ជាប្រចាំយ៉ាងតិចណាស់ចាប់ពី២០ ទៅ៣០ឆ្នាំ ទើបអាចទទួលបាន។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា​ យើងត្រូវដាំដើមឈើជារៀងរហូតឲ្យ មានឱកាសកុំដាំតែថ្ងៃទី៩ កក្កដា។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅឆ្នាំ២០១៦នេះ ក្នុងនាមខ្ញុំជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ខ្ញុំបានដាំកូនឈើ ជាបន្តបន្ទាប់សរុបជាង៣០០០០ដើម ទិញក្នុងតម្លៃទីផ្សារទាំំងអស់ កុំជឿឲ្យសោះថា មានក្រសួងណាផ្តល់ឲ្យដោយឥតគិតថ្លៃនោះ គេពិតជាកុហកសម្តេចហើយ»

លោកឧញ៉ាសង្កត់ធ្ងន់ថា «ការងារដាំឈើឡើងវិញ បើជាដាំពិតប្រាកដបានដឹងថា ពិបាកយ៉ាងណាទី១-ត្រូវរកទិញដីឈូសសំអាត បើមិនស្អាតទេដាំរួចហើយត្រូវភ្លើងឆេះអស់, ទី២-ត្រូវរកទិញកូនឈើ១ឆ្នាំមុន, ទី៣-ត្រូវថែទាំដាក់ជីជាប្រចាំយ៉ាងតិចណាស់ ចាប់ពី២០ទៅ៣០ឆ្នាំទើបបានទទួលផល។ អ្នកខ្លះដាំតិចតួច មិនដែលថែទាំដាក់ជីទេ បើមិនជឿទៅមើល បើមាននៅសល់ រួចហើយដើរស្រែកយកសំឡេង បង្កភាពវិកវរដល់សង្គម កុំនឹកស្មានថា ខ្ញុំមិនដឹងឲ្យសោះ»