Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តចាប់ជនជាតិវៀតណាម១០នាក់ នៅខណ្ឌដូនពេញ ពីបទរស់នៅ និងធ្វើការខុសច្បាប់

22-08-2016 16:12

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការចុះទៅចាប់ខ្លួន​ ជនជាតិវៀតណាមចំនួន១០នាក់ បន្ថែមទៀតពីបទរស់នៅ និងធ្វើការខុសច្បាប់នៅខណ្ឌដូនពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា «នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃនេះ ក្រុមប្រតិបត្តិការចំរុះ បានឃាត់ខ្លួនជនបរទេសជាជនជាតិវៀតណាម បានចំនួន១០នាក់ ស្រីទាំងអស់ ក្នុងករណីចុះត្រួតពិនិត្យទីតាំងផ្ទះជួល ដែលជនបរទេសលួចស្នាក់នៅ រកស៊ី លក់កាហ្វេ ម៉ាស្សា កោសជប់ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ»

សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់នាយកដ្ឋានដើម្បីបន្តសួរនាំ និងធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ដើម្បីរស់នៅ និងធ្វើការខុសច្បាប់មែននោះ។ សូមបញ្ជាក់ថា ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាល បាននិងកំពុងបន្តប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស ដែលលួចរស់នៅ និងធ្វើការខុសច្បាប់៕