Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនមួយប្រកាសឲ្យអតីតបុគ្គលិក ឈ្មោះ វង់ សារេត ចូលមកដោះស្រាយបំណុល ឲ្យបានមុនថ្ងៃទី២៧ សីហា, បើបងប្អូនណាបានឃើញ សូមរាយការណ៍មកលេខ 087 555 011

21-08-2016 08:34

(ភ្នំពេញ)៖ ក្រុមហ៊ុនមួយ បានប្រកាសឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋណាដែលឃើញ ឬបានដឹងពីកន្លែងលាក់ខ្លួន របស់ឈ្មោះ វង់ សារេត ថ្ងៃខែឆ្នាំកំណើត០៣ វិច្ឆិកា ១៩៨៨ ភេទប្រុស ដែលមានអាសយដ្ឋាន ឃុំព្រះបាទជាន់ដុំ ស្រុកគិរីវង្ស ខេត្តតាកែវ មានឪពុកឈ្មោះវង់ ទូច និងម្តាយឈ្មោះសុខ ឆេន ដូចមានក្នុងរូបភាពខាងក្រោម សុំឃាត់ខ្លួនជាបន្ទាន់ ឬរាយការណ៍មកក្រុមហ៊ុន ព្រោះបុគ្គលនេះ បានប្រមូលលុយរបស់ក្រុមហ៊ុនចំនួន14,169$ រួចគេចខ្លួនបាត់។

ក្រុមហ៊ុនខាងលើ សូមអញ្ជើញលោកស្រី សុខ ឆេន ត្រូវជាម្តាយ និងលោក ពៅ សំអុល ត្រូវជាបងថ្លៃជនសង្ស័យ (ដូចមានក្នុងរូបថត) ចូលមកក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាខាងលើ យ៉ាងយូរត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ជាកំហិត។

ក្រុមហ៊ុននឹងមានជូនសាគុណជាទីគាប់ចិត្ត ចំពោះការផ្តល់ដំណឹង រហូតឈានដល់ការឃាត់ខ្លួនជនឈ្មោះ វង់ សារេត នេះបាន។ សូមទំនាក់ទំនងៈ 087 555 011/ 017 467 017