Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CNRP នឹងរៀបចំវេទិកានយោបាយក្រោមប្រធានបទ «ដំណើរការបោះឆ្នោត» នៅរៀងរាល់ព្រឹក​ថ្ងៃសុក្រ

19-08-2016 12:05

(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានប្រកាសឲ្យដឹងជាសាធារណៈថា ជារៀងរាល់ព្រឹកថ្ងៃសុក្រ គណបក្សសង្រ្គោះជាតិ នឹងរៀបចំឲ្យមាន វេទិកានយោបាយប្រធានបទ «ដំណើរការបោះឆ្នោត» នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។

ការប្រកាសនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ជាថ្ងៃដំបូង នៃការបើកឲ្យមានវេទិកានយោបាយប្រធានបទ «ដំណើរការបោះឆ្នោត» ដែលដឹកនាំដោយ លោក អេង ឆៃអ៊ាង​ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងសហការី នៃគណបក្សសង្រ្គោះជាតិមួយចំនួនទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នៅបានប្រកាសថា គណបក្សសង្រ្កោះជាតិ នឹងធ្វើវេទិការនយោបាយ មួយសប្តាហ៍ចំនួនបីថ្ងៃ។

វេទិកានេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ ពីម៉ោង៨ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ នៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា «ប្រធានបទសម្រាប់វេទិការនយោបាយបីថ្ងៃមាន៖ សម្រាប់ថ្ងៃចន្ទ និយាយពីកិច្ចពិភាក្សានយោបាយស្តីអំពី និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ថ្ងៃពុធ ពិភាក្សានយោបាយ អំពីវិមជ្ឈការ និងថ្ងៃសុក្រ ពិភាក្សាអំពីដំណើរការបោះឆ្នោត»