Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នេត សាវឿន បង្កើតក្រុមប្រចាំ​ការ​អចិន្ត្រៃយ៍ នៃ​គណៈបញ្ជាការ​សន្តិសុខ​ សម្រាប់ការ​ចុះឈ្មោះ និងការបោះឆ្នោត

19-08-2016 11:48

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេច បង្កើតក្រុមប្រចាំការអចិន្ត្រៃយ៍ របស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការការពារ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់២០១៩។

ក្រុមប្រចាំការអចិន្ត្រៃយ៍ របស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នោះ មាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន, ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ ជាអនុប្រធានអចិន្ត្រៃយ៍, ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ និងឧត្តមសេនីយ៍ សេក ភូមី ប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ ជាអនុប្រធាន និងមានសមាជិក២៤រូបផ្សេងទៀត៕