Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរតួកគីនឹងរឹបអូសទ្រព្យសម្បត្តិ​ទាំងអស់​ពីពាណិជ្ជករធំៗ១៨៧​នាក់ ជាប់​ពាក់ព័ន្ធ​នឹងមេខ្លោង​ធ្វើរដ្ឋប្រហារលោក Gulen

18-08-2016 21:37

(អង់ការ៉ា)៖ បន្ទាប់ពីធ្វើការលុកលុយ ចូលស៊ើបអង្កេតក្រុមហ៊ុន រាប់រយនៅក្នុងប្រទេសតួកគី ដោយ សង្ស័យថាបានផ្តល់ហិរញ្ញវត្ថុ ដល់សកម្មភាពធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដានោះ អាជ្ញាធរតួកគី បានចាប់ខ្លួនពាណិជ្ជករ ដែលសុទ្ធសឹងតែជាប្រធាន និងនាយកប្រតិបត្តិរបស់ ក្រុមហ៊ុនធំៗក្នុងស្រុក ទាំងនោះ ហើយនឹងគ្រោងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេទាំងអស់ មកទុកជាសម្បត្តិរដ្ឋថែមទៀតផង។ នេះបើតាមការចេញផ្សា ដោយសារព័ត៌មានរដ្ឋតួកគី នាយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។

ការសម្រេចចុះស៊ើបអង្កេត ក្នុងបណ្តាក្រុមហ៊ុន និងការចាប់ខ្លួនពាណិជ្ជករទាំង ១៨៧នាក់មកសួរ ចម្លើយនេះ បានកើតមានឡើងបន្ទាប់ពីក្រុមស៊ើបអង្កេត របស់រដ្ឋាភិបាលប្រធានាធិបតីលោក Recep Tayyip Erdogan បានរកឃើញថា ពួកគេជាក្រុមហ៊ុនដែលភ្ជាប់បណ្តាញ ជាមួយនឹងក្រុមប៉ុនប៉ងធ្វើ រដ្ឋប្រហារ ហើយដែលកន្លងមករដ្ឋាភិបាល បានចោទថា មានមេខ្លោងធំតែម្នាក់គត់ គឺលោក Fethullah Gulen ដែលកំពុងរស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិកនោះ៕