Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអធិការកិច្ចក្រសួងរ៉ែ បន្តចុះចាប់​រថយន្តដឹកថ្ម-ខ្សាច់ខុសបច្ចេក​ទេស ៧គ្រឿង និងបិទសកម្មភាព​រណៅដី​២កន្លែងទៀត

18-08-2016 17:25

(កណ្តាល)៖​ ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេខាធិការ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានចុះប្រតិបត្តិការល្បាតចល័ត ត្រួតពិនិត្យរថយន្តដឹកដី ថ្ម ខ្សាច់ ដែលខុសបច្ចេកទេស មិនគ្របឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល ធ្វើឲ្យជ្រុះរាយប៉ាយលើដងផ្លូវ និងរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ។

ក្នុងប្រតិបត្តិការនេះ នគរបាលចរាចរណ៍ រួមជាមួយក្រសួងរ៉ែនិងថាមពល បានឃាត់រថយន្តដឹក ថ្ម ខ្សាច់ ចំនួន៧គ្រឿង ដែលមិនមានខណៈបច្ចេកទេសគ្រប់គ្រាន់ សំបកកង់សឹករិចរិល សំពីង សសំពោង មិនមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈច្ចេកទេស និងប្រកបអាជីវកម្ម និងបណ្ណបើកបរ ដើម្បីធ្វើការអប់រំណែនាំ កែតម្រូវ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៥៦ មាត្រា៥៧ និងមាត្រា៦៦ ជាមួយនោះដែរ ក្រសួងរ៉ែ និងថាមបានសម្រេចផ្អាកសកម្មភាព ទីតាំងរណ្តៅដីចំនួនពីរកន្លែង នៅស្រុកកណ្តាលស្ទឹង និងស្រុកពញាឮ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក្នុងនាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សូមអំពាវនាវដល់បងប្អូនអជីវករដឹកដី ថ្ម ខ្សាច់ គ្រួស សូមចូលរួមគោរពច្បាបស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល៕