Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូវ សុធារ៉ា ចាញ់កីឡាការិនីកូឡុំបី ១០-០ មុននេះ ក្នុងការប្រកួតនៅ Rio Olympic Games 2016

17-08-2016 21:46

(ក្រុងរីយ៉ូ)៖ កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា បានធ្លាក់ពីការប្រកួតកីឡាអូឡាំពិក Rio Olympic Games 2016 នៅប្រទេសប្រេស៊ីលហើយ បន្ទាប់ពីប្រកួតចាញ់កីឡាការិនីកូឡុំបី Castillo Hidalgo Carolina ដោយលទ្ធផល ១០-០ពិន្ទុ នៅក្នុងការប្រកួតជម្រុះលើវិញ្ញាសា ៤៨គីឡូក្រាមទើបបញ្ចប់មុននេះ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានឲ្យដឹងពីទីក្រុង Rio ប្រទេសប្រេស៊ីលថា ការបរាជ័យនេះ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់កីឡាការិនី ចូវ សុធារ៉ា ដែលទើបចូលរួមប្រកួតកីឡាអូឡាំពិកលើកដំបូង ប៉ុន្ដែយ៉ាងណានាងក៏បានជំនះឧបសគ្គជាច្រើនទាំងការស្នាក់នៅ ការហូបចុក និងការបញ្ចុះទម្ងន់ជាដើម មុនការប្រកួតនេះផងដែរ។

គួរបញ្ជាក់ថា កីឡាការិនី ចូវ សុធារ៉ា គឺជាអត្តពលិកទី៤ របស់កម្ពុជាហើយ ដែលធ្លាក់ត្រឹមវគ្គជម្រុះនៃការប្រកួតកីឡា Rio Olympic 2016 រីឯ ៣នាក់ទៀត គឺមានកីឡាករហែលទឹក ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទិនី រួមទាំងកីឡាការិនីអត្តពលកម្មរត់ចម្ងាយ ៤២គីឡូម៉ែត្រ លី ណារី។

ដូច្នេះកម្ពុជា នៅសល់អត្តពលិក ២រូបទៀត ពិសេសគឺវិរៈកីឡាការិនី ស៊ន សៀវម៉ី ដែលនឹងត្រូវប្រកួតលើវិញ្ញាសាតេក្វាន់ដូ នាថ្ងៃទី២០ ខែសីហាខាងមុខ ហើយក៏ជាក្ដីសង្ឃឹមរបស់ថ្នាក់ដឹកនាំកម្ពុជាផងដែរ ឯម្នាក់ទៀត គឺកីឡាករ នីកូ ត្រូវរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ៕