Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង តាមចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយរំលោភនារីម្នាក់មិនបានសម្រេច

17-08-2016 15:37

(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានចេញបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ បន្ទាប់ពីជនតុណ្ហាទាំងនេះ បានប៉ុនប៉ងរំលោភ​សេពសន្ថវៈលើនារីម្នាក់ តែមិនបានសម្រេច។ ករណីប៉ុនប៉ងរំលោភនេះ បានកើតឡើងនៅចំណុចវត្តដុងក្រឡ ភូមិឫទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្រ្តីអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយពីទទួលដំណឹងនេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានចេញប្រតិបត្តិការភា្លមៗ ដោយបានធ្វើឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះ លី យូគី ហៅស្នា អាយុ២០ មុខរបរជាងតុទូ ស្នាក់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងឈ្មោះ ឡោ សុភ័ណ្ឌ អាយុ១៥ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ចំណែកជនរងគ្រោះ មានឈ្មោះ សុខ ស៊ីមី អាយុ១៨ ស្នាក់នៅភូមិឫទ្ធីសែនជ័យ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបញ្ជូនសំណុំរឿង និងជនសង្ស័យខាងលើ ទៅកាន់អយ្យការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕